កូវីដ-១៩
ក្រុមគ្រូពេទ្យ ចុះយកសំណាកបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ នៅទីតាំងបុរីពិភពថ្មីគួស្រូវ២ ក្នុងខណ្ឌដង្កោ
BY Khmernote Media
August 21, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅនិងពាក់ព័ន្ធទីតាំងបុរីពិភពថ្មីគួស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមូលហេតុ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ។

សូមបងប្អូនដែលពាក់ព័ន្ធនឹងទីតាំងខាងលើ មេត្តាតាមដានសុខភាពរបស់ខ្លួនដើម្បីសុវត្ថិភាព។ សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!! អនុវត្តវិធានការ ៣កុំ ៣ការពារ ទាំងអស់គ្នា សូមអរគុណ ៕

