ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យចុះយកសំណាកកម្មករ ១៩៧នាក់ ដែលពាក់ពន្ធ័កូវីដបំប្លែងថ្មី Delta នៅផ្សារទំនើបជីបម៉ុងសែនសុខ រកឃើញកម្មករ៤នាក់វិជ្ជមានកូវីដ

    BY Khmernote Media August 22, 2021
    ក្រុមគ្រូពេទ្យចុះយកសំណាកកម្មករ ១៩៧នាក់ ដែលពាក់ពន្ធ័កូវីដបំប្លែងថ្មី Delta នៅផ្សារទំនើបជីបម៉ុងសែនសុខ រកឃើញកម្មករ៤នាក់វិជ្ជមានកូវីដ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកកម្មករចំនួន ១៩៧នាក់ ដែលពាក់ពន្ធ័និងករណីបំប្លែងថ្មី Delta នៅការដ្ឋានសាងសង់រោងកុន ផ្សារទំនើបជីបម៉ុងសែនសុខ ដែលមានទីតាំងស្ថិតនៅ ផ្លូវម៉ុងរិទ្ធី សង្កាត់ភ្នំពេញថី្ម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    កម្មករចំនួន ០៤នាក់ តេស្តរកឃើញវិជ្ជមានកូវីដ១៩។ អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋដែលពាក់ពន្ធ័ជាមួយកម្មករនៅទីតាំងខាង តាមដានសុខភាពរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព!! សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា!!

    Share This Post: