ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុះយកសំណាកពលរដ្ឋ១១នាក់ ដែលពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី្ម ដែលតា នៅសង្កាត់ស្ទឹងមានជ័យទី១

    BY Khmernote Media August 22, 2021
    ចុះយកសំណាកពលរដ្ឋ១១នាក់ ដែលពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី្ម ដែលតា នៅសង្កាត់ស្ទឹងមានជ័យទី១

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោចុះមកដល់ភ្លាមៗ ដើម្បីពិនិត្យសំណាក អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺ កូវីដ-១៩ បំប្លែងថ្មី ដែលតា ។ នៅម៉ោង ១៥:០០ នាទី ថ្ងៃទី២២ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងផ្ទះលេខ ១០២៥ ផ្លូវលំ ក្រុម៣ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី្ម ដែលតា(Delta) សរុបចំនួន ១១នាក់ ស្រី ០៥ នាក់ ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានឈ្មោះ ប៉ាក់ សុភក្ត្រ ភេទប្រុស អាយុ ២៩ ឆ្នាំ ។ លទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគាត់ត្រូវរងចាំលទ្ធផលវិភាគនៅមជ្ឈមណ្ឌលប៉ាស្តើរ ៧២ម៉ោងបន្តទៀត។ ចំពោះទីតាំងនេះត្រូវបានហ៑ុំព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន។ គ្រូពេទ្យបានបិទបញ្ចប់ទៅវិញនៅម៉ោង
    ១៦:០០ នាទីនាថ្ងៃខែឆ្នាំដដែល៕

    Share This Post: