ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានអ្នកជំងឺកូវីដបំប្លែងថ្មី Delta ចូលផ្សារចាស់ជ្រុងខាងលិច ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តអាជីវករ២៤នាក់

    BY Khmernote Media August 23, 2021
    មានអ្នកជំងឺកូវីដបំប្លែងថ្មី Delta ចូលផ្សារចាស់ជ្រុងខាងលិច ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តអាជីវករ២៤នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta បានទៅផ្សារចាស់ ប៉ះពាល់ផ្នែកខាងលិចផ្សារ និងបានទៅពិសារនំបញ្ចុកស្រុះ នៅថ្ងៃទី ១៤ សីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី។ កាលពីថ្ងៃទី២២ ខែសីហា ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាក អាជីវករចំនួន ២៤នាក់ លទ្ធផលគឺអវិជ្ជមានទាំងអស់។

    សូមប្រជាពលរដ្ឋដែលបានទៅទីតាំងខាងលើ បន្តតាមដានសុខភាពរយៈពេល ២១ថ្ងៃ ដើម្បីសុវត្ថិភាព និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    Share This Post: