ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យចុះយកសំណាកភ្លាមៗលើអាជីវករលក់ដូរនៅផ្សារសាមគ្គីក្រុងក្រចេះ ក្រោយតួលេខអ្នកវិជ្ជមានជុំវិញផ្សារមានការកើនឡើង

    BY Khmernote Media August 23, 2021
    ក្រុមគ្រូពេទ្យចុះយកសំណាកភ្លាមៗលើអាជីវករលក់ដូរនៅផ្សារសាមគ្គីក្រុងក្រចេះ ក្រោយតួលេខអ្នកវិជ្ជមានជុំវិញផ្សារមានការកើនឡើង

    ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តក្រចេះបានធ្វើការចុះយកសំណាកបងប្អូនអាជីវករលក់ដូរ នៅផ្សារសាមគ្គីក្រុងក្រចេះ ដើម្បីធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដោយសារតែកន្លងមកមានតួលេខនៃអ្នកវិជ្ជមានជុំវិញផ្សារនៅតែកើនឡើង។

    មន្ទីរព័ត៌មានខេត្តក្រចេះ ទទក បានឲ្យដឹងថា គិតត្រឹមម៉ោង១០:១៥នាទី ថ្ងៃទី២៣ ខែសីហានេះ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស នៅទីតាំងផ្សារក្រុងក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២នាក់ ក្នុងស្រី០៨នាក់ ។ សូមអំពាវនាវដល់បងប្អូនអ្នកពាក់ពន្ធ័ មកយកសំណាក ដែលក្រុមគ្រូពេទ្យ កំពុងយកសំណាកនៅផ្សារក្រុងក្រចេះផ្ទាល់៕

    Share This Post: