ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រើទូរស័ព្ទក្នុងថ្នាក់រៀន ចុងក្រោយត្រូវគ្រូដាក់ទណ្ឌកម្មឲ្យសិស្សបោកទូរស័ព្ទខ្លួនឯងចោលមុខសិស្សផ្សេងទៀត (មានវីដេអូ)

    BY Khmernote Media September 20, 2018
    ប្រើទូរស័ព្ទក្នុងថ្នាក់រៀន ចុងក្រោយត្រូវគ្រូដាក់ទណ្ឌកម្មឲ្យសិស្សបោកទូរស័ព្ទខ្លួនឯងចោលមុខសិស្សផ្សេងទៀត (មានវីដេអូ)

    ចិន៖ សិស្សពីរនាក់ត្រូវបានគ្រូបង្រៀនដាក់ទណ្ឌកម្មឲ្យបោកបំផ្លាញទូរស័ព្ទដៃរបស់ពួកគេចោល បន្ទាប់ពីគ្រូរកឃើញថា ពួកគេបានប្រើប្រាស់ទូរស័ព្ទនៅក្នុងម៉ោងរៀន។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលាមធ្យមសិក្សា Yongzhou ​ខេត្ត Hunan ប្រទេសចិន។ សូមបញ្ជាក់ជូនថា នៅក្នុងសាលារៀននៅក្នុងប្រទេសចិនមានបទបញ្ជាមួយ ដែលចេញដោយក្រសួងអប់រំ គឺហាមមិនឲ្យសិស្សគ្រប់រូបប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់រៀននោះទេ ព្រោះវាបានរំខានដល់ការសិក្សាយ៉ាងខ្លាំង។

    យ៉ាងណាក្តី សិស្សប្រុសពីរនាក់បានធ្វើខុសបទបញ្ជានេះ ហើយក៏ត្រូវលោកគ្រូវបង្រៀនម្នាក់ ដែលមានឈ្មោះថា Xiong ជាគ្រូបង្រៀនផ្នែកនយោបាយ បង្ខំឲ្យពួកគេយកទូរស័ព្ទនោះមកបោកបំផ្លាញចោលនៅមុខសិស្សផ្សេងទៀត។ យ៉ាងណាក្តី លោកគ្រូរូបនេះត្រូវបានគេរិះគន់ថា​ របៀបដែលគាត់ដាក់ទណ្ឌកម្មលើសិស្សនេះវាជ្រុលបន្តិច ហើយខាងសាលាក៏បានកាត់ប្រាក់ខែគាត់ទុកជាពិន័យគាត់ផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះតាមរយៈវីដេអូដូចខាងក្រោម៖

    https://www.youtube.com/watch?time_continue=38&v=rjYAJ135prg

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay