ប្រទេសវៀតណាមបានបញ្ជាក់ករណីជំងឺកូវីដ១៩ ថ្មីចំនួន ១០,៣៨៣ ករណី និងការបាត់បង់ចំនួន ៣៨៩ ករណីបន្ថែមទៀត
- BY
- autoadmin
- August 24, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១០,៣៨៣ ករណី ចេញពីក្នុងតំបន់ចំនួន ៣៩ កាលពីយប់ថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកឆ្លងទី៤ មានដល់ ៣៥៤,៣៥៦ ករណី។ ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន ៦,៩៤៥ នាក់ បានជាសះស្បើយ និងរំសាយចេញពីកន្លែងព្យាបាល ដែលធ្វើឱ្យចំនួនជាសះស្បើយសរុបកើនឡើងដល់ ១៥៤,៦១២ នាក់។

ទន្ទឹមនឹងនេះដែរ ការស្លាប់ថ្មីចំនួន ៣៨៩ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួននៃការស្លាប់ដោយសារជំងឺ COVID-19 មានសរុបដល់ ៨,៦៦៦ ករណី។ ទីក្រុងហូជីមិញនៅតែមានករណីជំងឺ COVID-19 ច្រើនជាងគេ ជាមួយនឹងករណីសរុបទាំងអស់ ១៨០,២៤៥ ករណី។ ចំណែកចំនួនករណីជំងឺ COVID-19 សរុបទាំងអស់របស់ប្រទេសវៀតណាម ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកាលពីឆ្នាំមុន បានកើនឡើងដល់ ៣៥៨,៤០៣ ករណី៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






