ព័ត៌មានជាតិ
រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទខ្ទប់ផ្សារចក្រី ដែលពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រយៈពេល ១សប្តាហ៍
BY Khmernote Media
August 24, 2021
យោងតាមលិខិតរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីសម្រេចបិទខ្ទប់ផ្សារចក្រី ក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលជាទីតាំងមានជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” នៅក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត៕
