កូវីដ-១៩

កាលពីយប់ថ្ងៃអង្គារម្សិលមិញ ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១០,៧៩៧ ករណី

BY
autoadmin
August 25, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា ប្រទេសវៀតណាមនៅយប់ថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១០,៧៩៧ ករណី ដែលនាំឱ្យចំនួនករណីជំងឺ COVID-10 សរុបនៅក្នុងរលកទី០៤ កើនដល់ ៣៦៥,១៥២ ករណី។ ករណីដែលត្រូវបានបញ្ជាក់នៅថ្ងៃដដែល ត្រូវបានកត់ត្រាចេញពីតំបន់ចំនួន ៤៣ ហើយទីក្រុងហូជីមិញនៅតែនាំមុខគេនៅក្នុងចំណោមការឆ្លងថ្មីៗ។

គិតមកទល់នឹងពេលនេះ មានអ្នកជំងឺសរុបចំនួន ១៦២,២៧៩ នាក់ ក៏បានជាសះស្បើយ ហើយមានពលរដ្ឋ ៨,៩៧៩ នាក់ បានស្លាប់ដោយសារជំងឺរាតត្បាតមួយនេះ ជាមួយនឹងការស្លាប់ថ្មីចំនួន ៣៤៨ ករណី ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ឥឡូវនេះប្រទេសវៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ពលរដ្ឋចំនួន ១៧.៦៤ លាននាក់ នៅក្នុងចំណោមប្រជាជនសរុបទាំង ៩៦ លាននាក់ ហើយមានពលរដ្ឋជាង ១.៩២ នាក់ ទទួលបាន ២ ដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: