ព័ត៌មានជាតិ
អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ គាត់បានស្នើសុំព្យាបាលថែទាំជំងឺនៅផ្ទះ ក្នុងសង្កាត់ស្ទឹងមានជ័យ
BY Khmernote Media
August 25, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ គ្រូពេទ្យមើលថែទាំជំងឺកូវីដ-១៩ តាមផ្ទះ រួមនិងក្រុមការងារសង្កាត់បានចុះដល់ទីតាំង វាយតម្លៃអំពីទីតាំង លំឋាន បន្ទប់ស្នាក់នៅ ទើបអនុញ្ញាតជូនឲ្យស្នើសុំព្យាបាលនៅផ្ទះបាន។

ទីតាំងថ្មីស្តីអំពីវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យចុះពិនិត្យយកសំណាកលើកទី១ នៅម៉ោង ១៩៖៣០នាទីនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងយាន្តដ្ឋាន រីរិទ្ធ ផ្ទះលេខ៩៩៩ ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យធីតា បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ១៨នាក់ ស្រី ០៥នាក់ លទ្ធផលវិជ្ជមាន សរុប ០៤នាក់ ស្នើសុំព្យាបាលនៅផ្ទះ។ ចំពោះទីតាំងនេះត្រូវបានហ៊ុមព័ទ្ធឲ្យធ្វើចត្តាឡីស័កបណ្តោះអាសន្ន ៕






ប្រភព៖ សាលាសង្កាត់ស្ទឹងមានជ័យ