ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្ហាញឧបករណ៍ធ្វើតេស្តរហ័ស១ប្រភេទទៀត ដោយក្នុង១ឧបករណ៍តេស្តតម្លៃតែ២ដុល្លារប៉ុណ្ណោះ
BY Khmernote Media
August 26, 2021
យោងតាមការបញ្ជាក់ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានទាន់ពេលវេលា ក្រសួងបើកទូលាយចែកចាយឧបករណ៍តេស្តរហ័សជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឪសថស្ថាន ឪសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន នូវឧបករណ៍តេស្តរហ័ស២ប្រភេទដូចខាងក្រោម៖

១- ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិនៅប្រទេសកូរ៉េ ១ប្រអប់ មាន២៥ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ៣,៧ ដុល្លារអាមេរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)
២- ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Healgen Antigen Test ផលិនៅប្រទេសចិន ១ប្រអប់ មាន២០ឧបករណ៍តេស្ត ហើយ១ឧបករណ៍តេស្ត តម្លៃ ២ដុល្លារអាមេរិក (ត្បារយកសំណាកពីក្នុងរន្ធច្រមុះ)
