យប់ឡើងផឹកស្រវឹងទៅដេកក្នុងចន្លោះបំពងស៊ីម៉ាំង ព្រឹកឡើងស្វាំងស្រាដក.កចេញអត់រួច (មានវីដេអូ)
វៀតណាម៖ បុរសម្នាក់ត្រូវគេប្រទះឃើញដេក ដោយជាប់ក្បាលនៅចន្លោះកង់ម៉ូតូ និងបំពងស៊ីម៉ាំងម៉ូតគួរឲ្យភ្ញាក់ផ្អើលបំផុត ខណៈដែលសាមីខ្លួនមិនបានដឹងទេ គាត់អាចមកដេកដូចនេះដោយរបៀបណា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយក្នុងប្រទេសវៀតណាម ហើយបុរសដែលបានដេកក្នុងឥរិយាបថចម្លែកនេះមិនត្រូវ បានគេបង្ហាញអត្តសញ្ញាណឡើយ។
អ្នកដែលបានឃើញហេតុការណ៍នេះមុនគេបានឲ្យដឹងថា គេមិនបាដឹងថាគាត់មកដេកដោយរបៀបនេះតាំងពីពេលណានោះទេ តែពេលព្រឹកឡើងគេបានឃើញហេតុកាណ៍នេះតែម្តង ហើយគេក៏នាំគ្នាជួយយកគាត់ចេញពីបំពង់ស៊ីម៉ាំងម៉ូតូនោះ។ នៅពេលដែលសួរគាត់ថា ហេតុអ្វីបានជាគាត់មកដេកដូចនេះទៅវិញ? គាត់បានឆ្លើយថា គាត់មិនបានចាំនោះទេថាគាត់អាចដេកដូចនេះបានដោយរបៀបណាព្រោះយប់មិញគាត់ស្រវឹងខ្លាំងណាស់។ អ្នកខ្លះបានផ្ទុះសំណើចចំពោះហេតុការណ៍នេះ ហើយអ្នកខ្លះវិញបាននិយាយថា វាជារឿងសំណាងមួយដែលគាត់អាចនៅរស់មានជីវិត៕
អត្ថបទ៖ ភក្តី
ប្រភព៖ asiantown