កូវីដ-១៩
ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋ ១៥២នាក់ ដែលពាក់ព័ន្ធជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ស្នាក់នៅបន្ទប់ជួល ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
BY Khmernote Media
August 26, 2021
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋចំនួន ១៥២នាក់ ដែលស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណីជំងឺកូវីដ១៩ បំប្លែងថ្មី Delta លទ្ធផលធ្វើតេស្តរហ័សលើកទី១ អវិជ្ជមានទាំងអស់ នៅបន្តរងចាំលទ្ធផលតេស្តនៅមន្ទីរពិសោធន៍។

សូមប្រជាពលរដ្ឋដែលស្នាក់នៅទីតាំងខាងលើ មិនទាន់បានយកសំណាក សូមសហការដើម្បីយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីតាមដានសុខភាពរយៈពេល ២១ថ្ងៃ សូមអរគុណ!








