កូវីដ-១៩

ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១១,៥៦៩ នាក់ និងមរណភាពថ្មី ៣១៨ ករណីបន្ថែមទៀត

BY
autoadmin
August 27, 2021

ប្រទេសវៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១១,៥៦៩ ករណី នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនសរុបនៃករណីជំងឺរាតត្បាត COVID-19 នៅក្នុងរលកថ្មីចុងក្រោយនេះ កើនឡើងដល់ ៣៨៨,៨១៥ ករណី។ តំបន់ចំនួន ៣ ដែលមានករណីថ្មីច្រើនបំផុត គឺខេត្តប៊ិញឌួង ដោយមានចំនួន ៤,៨៦៨ ករណី បន្ទាប់មកគឺទីក្រុងហូជីមិញ ៣,៩៣៤ ករណី និងខេត្តដុងណៃ ៧៤៣ ករណី។

ការស្លាប់ថ្មីចំនួន ៣១៨ ករណី ក៏ត្រូវបានបញ្ជាក់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាមមានដល់ ៩,៦៦៧ នាក់ ដែលស្មើនឹងប្រមាណ ២.៥% នៃករណីទាំងអស់។ ជាមួយគ្នានេះដែរ មានអ្នកជំងឺ COVID-19 ចំនួន ១៨,៥៦៧ នាក់ ត្រូវបានប្រកាសជាសះស្បើយ និងរំសាយចេញ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយមានដល់ ១៨៨,៤៨៨ ករណី។ គិតមកទល់នឹងពេលនេះ មានពលរដ្ឋវៀតណាមជាង ១៨.៥ លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងតិចមួយដូស ដោយក្នុងនោះមានពលរដ្ឋជាង ២.១ លាននាក់ បានចាក់វ៉ាក់សាំងទាំង ២ លើក៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: