ព័ត៌មានជាតិ
ឃាត់ខ្លួនយុវជនម្នាក់ទំនេរអត់ការងារធ្វើ យកដុំថ្មគប់កញ្ចក់ឡានគេកំពុងធ្វើដំណើរនៅផ្លូវជាតិលេខ៤ (មានវីដេអូ)
BY Khmernote Media
August 27, 2021
ខេត្តព្រះសីហនុ-នៅវេលាម៉ោង១៥:២០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធនឹងករណីធ្វើឱ្យខូចខាតដោយចេតនា (គប់រថយន្ត) កាលពីវេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ៤ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ មួង ទូច ភេទប្រុស អាយុ៤៤ឆ្នាំ។

ជនសង្ស័យមានឈ្មោះ ង៉ែត ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងឡាន ទីលំនៅបច្ចុប្បន្នភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនិតីវិធីច្បាប់៕

ប្រភព៖ លោក Huy Bunleng