ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យយកសំណាកប្រជាពលរដ្ឋ១១៩នាក់នៅផ្សារឌុយមិញ លទ្ធផលគឺអវិជ្ជមានទាំងអស់

    BY Khmernote Media August 27, 2021
    ក្រុមគ្រូពេទ្យយកសំណាកប្រជាពលរដ្ឋ១១៩នាក់នៅផ្សារឌុយមិញ លទ្ធផលគឺអវិជ្ជមានទាំងអស់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី២៧ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានធ្វើការចុះយកសំណាកលើកទី៣ របស់ប្រជាពលរដ្ឋ ១១៩នាក់ នៅម្តុំផ្សារឌុយមិច ស្ថិតនៅ ខណ្ឌ៧មករា ដែលពាក់ពន្ធ័ករណីកូវីដ-១៩ បំប្លែងថ្មី Delta។

    ក្រោយបញ្ចប់យកសំណាករួច ជាលទ្ធផលតេស្តរហ័សគឺអវិជ្ជមានទាំងអស់។ ចំពោះប្រជាពលរដ្ឋដែលខកខានមិនទាន់បានយកសំណាក សូមកុំភ្លេចទៅយកសំណាកនៅទីតាំងដែលជិតកន្លែងដែលបងប្អូនរស់នៅបំផុត ដើម្បីសុវត្ថិភាពសូមបន្តតាមដានសុខភាព ចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    Share This Post: