ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១២,៥៩១ ករណី កាលពីយប់ថ្ងៃអង្គារ

    BY autoadmin September 1, 2021
    ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១២,៥៩១ ករណី កាលពីយប់ថ្ងៃអង្គារ

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១២,៥៩១ ករណី ចេញពីតំបន់ចំនួន ៤២ កាលពីយប់ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ក្នុងនោះ ទីក្រុងហូជីមិញមានករណីចំនួន ៥,៤៤៤ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៤,៥៣០ ករណី, ខេត្តដុងណៃ ៦៣៤ ករណី និងខេត្តឡុងអាន ៥៨៧ ករណី។ ក្រសួងមិនបានធ្វើបច្ចុប្បន្នភាពអំពីករណីស្លាប់ថ្មីណាមួយទេនៅថ្ងៃអង្គារនេះ ដែលនាំឱ្យការស្លាប់សរុបមាន ១១,០៦៤ ករណីដដែល។

    តួលេខថ្មីៗចុងក្រោយនេះ នាំឱ្យការឆ្លងករណីជំងឺ COVID-19 នៅក្នុងរលកទី០៤ ដែលបានវាយប្រហារប្រទេសវៀតណាមចាប់តាំងពីចុងខែមេសាកើនឡើងដល់ ៤៥៧,៨៨២ ករណី ខណៈការជាសះស្បើយសរុបមានដល់ ២៣៦,០៨៦ នាក់ គិតត្រឹមថ្ងៃអង្គារ។ ចំណែកចំនួននៃការឆ្លងសរុបចាប់តាំងពីជំងឺ COVID-19 បានមានវត្តមាននៅប្រទេសវៀតណាម មានដល់ ៤៦២,០៩៦ ករណី ដែលស្មើនឹង ៤,៧០០ ករណី នៅក្នុងចំណោមមនុស្ស ១ លាននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: