រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបន្តបិទខ្ទប់ផ្សារសិរីសោភ័ណ រយៈពេល១៤ថ្ងៃទៀត
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការបន្តការបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលទីតាំងមានការពាក់ព័ន្ធ នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេច បន្តការបិទខ្ទប់ផ្សារសិរីសោភ័ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ជាបណ្តោះអាសន្ន សម្រាប់រយៈពេល២(ពីរ)សប្តាហ៍គិតចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ រហូតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ៕

