ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលខែថ្មី! មកដឹងពីតម្លៃប្រេងសាំង ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកញ្ញា

    BY Khmernote Media September 1, 2021
    ចូលខែថ្មី! មកដឹងពីតម្លៃប្រេងសាំង ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែកញ្ញា

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៣,៩០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

    ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,០០០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៥៥០រៀលក្នុងមួយលីត្រ ៕

    ប្រភព៖ មន្ទីរពាណិជ្ជកម្ម ខេត្តកែប

    Share This Post: