ព័ត៌មានជាតិ
ក្រសួងសុខាភិបាល អនុញ្ញាតឲ្យសណ្ឋាគារទទួលថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
BY Khmernote Media
September 2, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងនឹងអនុញ្ញាតដាក់ឲ្យដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ជាកន្លែងផ្តល់សេវាថែទាំ និងព្យបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ ដោយឡែក សេចក្តីជូនព័ត៌មាននូវឈ្មោះសណ្ឋាគារដែលនឹងដាក់ឲ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តសៀមរាប។

ម្ចាស់សណ្ឋាគារដែលមានបំណងរៀបចំជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល អាចទំនាក់ទំនងមកក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាល ដែលមានលេខទូរស័ព្ទ និងតេឡេក្រាមលេខ៖ ០១២ ៦៩៥ ៥៣៥ និង ០១១ ៥៥៥ ៥៦៦ ដើម្បីទទួលបាននូវការណែនាំអំពីរបៀបនៃការដាក់ពាក្យស្នើសុំការអនុញ្ញាតនេះ៕
