PR

អត្ថប្រយោជន៍ ដ៏សំបូរបែបនៃទឹកត្រឡាច និងជំនួយសុខភាព

BY
Liny Chan
September 3, 2021

ទឹកត្រឡាច ជាភេសជ្ជៈមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរយើងនិយមញ៉ាំគ្រប់ៗគ្នា ហើយអ្នកខ្លះបានធ្វើញ៉ាំដោយខ្លួនឯង ខ្លះទៀតក៏បានទិញភេសជ្ជៈជាកំប៉ុងស្រាប់មកញ៉ាំ ដូចជាទឹកត្រឡាច ហ្វ្រេសស៊ី ជាដើម។

ជាធម្មតាគេតែងទិញទឹកត្រឡាចហ្វ្រេសស៊ីយកទៅឲ្យអ្នកជំងឺញ៉ាំដើម្បីជួយឲ្យឆាប់ជា ឆាប់មានកម្លាំងឡើងវិញ ជួយបញ្ចុះកំដៅ ត្រជាក់ក្នុងខ្លួន។ តែគេមិនដឹងថាទឹកត្រឡាចអាចជួយអ្វីបានខ្លះទៀតនោះទេ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដែលទឹកត្រឡាយជួយដល់សុខភាពយើង៖

តម្លៃអាហារូបត្ថម្ភនៃផ្លែត្រឡាច៖ នៅក្នុងផ្លៃឈើនេះផ្តល់នូវវីតាមីន និងជាតិរ៉ែជាច្រើនដូចជា វីតាមីន A, B1, B2, B3, B9, C, E, កាល់ស្យូម, ជាតិដែក និង ប៉ូតាស្យូម ដែលធ្វើឲ្យដំណើរការនៃភាពចាស់យឺត ហើយធ្វើឲ្យស្បែករលោងជាងមុន។ ទឹកត្រឡាចជួយសម្រក់ទម្ងន់៖ ការសម្រកទម្ងន់ដោយញ៉ាំទឹកត្រឡាច គឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពបំផុតប្រើពេលតែ ១០ ថ្ងៃ រាងកាយនឹងមិនឡើងជាតិខ្លាញ់ ហើយចុះត្រជាក់ និងត្រងយកខ្លាញ់ចេញពីរាយកាយ។

ជំនួយប្រព័ន្ធរំលាយអាហារ៖ នៅក្នុងត្រឡាចមានផ្ទុកនូវកាកសរសៃ fiber ដែលជួយឲ្យសុខភាពពោះវៀនមានដំណើរការល្អ ហើយក៏ជួយដល់បញ្ហាទល់លាមកផងដែរ។

*ក្រៅពីអត្ថប្រយោជន៍ខាងលើក៏នៅមានអត្ថប្រយោជន៍បន្ថែមជាច្រើនទៀតផងដួចជា៖
• ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត
• ជួយសំរាលអាការៈផ្តាសាយ ក្អក
• ជួយសំរាលអាការៈអស់កំលាំង
• ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ។

Share This Post: