ម្សិលមិញនេះ ប្រទេសវៀតណាមរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៤,៩២២ ករណីបន្ថែមទៀត ដែលជាការកើនឡើងក្នុងមួយថ្ងៃច្រើនបំផុតទី២ របស់ខ្លួន
- BY
- autoadmin
- September 4, 2021
ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១៤,៩២២ ករណី កាលពីយប់ថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ ដែលជាចំនួនឆ្លងច្រើនបំផុតទី២ ដែលខ្លួនធ្លាប់បានកត់ត្រា ខណៈចំនួនឆ្លងច្រើនបំផុតគឺ ១៧,៤០៩ ករណី ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅ។ ទីក្រុងហូជីមិញបាននាំមុខគេជាមួយនឹងការឆ្លងថ្មីៗនេះ ជាមួយនឹងករណីចំនួន ៨,៤៩៩ ករណី ដេញពីក្រោយដោយមជ្ឈមណ្ឌលឧស្សាហកម្មខេត្តប៊ិញឌួង ៣,៦៧៦ ករណី និងខេត្តដុងណៃ ៩៨៦ ករណី។

ការស្លាប់ថ្មីៗចំនួន ៣៣៨ ករណី ក៏ត្រូវបានកត់ត្រានៅថ្ងៃសុក្រផងដែរ ដោយអ្នកជំងឺ ២៥០នាក់ ក្នុងចំណោមពួកគេ ត្រូវបានរកឃើញនៅទីក្រុងហូជីមិញ ខណៈមានអ្នកជំងឺចំនួន ១១,៣៤៤ នាក់ ត្រូវបានប្រកាសថាបានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ។ គួរឱ្យដឹងដែរថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ៥០១,៦៤៩ ករណី ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតជាលើកដំបូង ហើយប្រជាជនចំនួន ២០.៨៣ លាននាក់ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ ១ដូស និង ២.៩៦ លាននាក់ ក្នុងចំណោមពួកគេបានទទួលវ៉ាក់សាំងគ្រប់ចំនួនដូស៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






