PR

foodpanda យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ដល់ដៃគូដឹកជញ្ជូន រាប់ពាន់នាក់របស់ខ្លួន

BY
Liny Chan
September 4, 2021

ការយល់ដឹងពីច្បាប់ចរាចរណ៍ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើរតាមដងវិថីនានា ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នករួមដំណើរផងដែរ។ ដោយយល់ឃើញពីសារៈសំខាន់និងក្នុងគោលបំណងចូលរួមក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជាផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ក្រុមហ៊ុន foodpanda ​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បានសហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញក្នុងការរៀបចំវគ្គបណ្តុះបណ្តាលច្បាប់ចរាចរណ៍ចំនួនបីថ្ងៃដល់ដៃគូដឹកជញ្ជូនរាប់ពាន់នាក់របស់ខ្លួនដោយការបង្រៀនត្រូវបានផ្សាយចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃ០១ កញ្ញា ២០២១ កន្លងមកនេះ។

វគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ចរាចរណ៍ផ្លូវគោគ” នេះត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រៀនដោយ លោកវិរសេនីយ៍ត្រី ពុំ សិលា និង លោកអនុសេនីយ៍ឯក សេង សុផាត តាមកម្មវិធី Zoom និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក foodpanda riders ដែលអនុញ្ញាតិឲ្យដៃគូដឹកជញ្ជូនទូទាំងប្រទេសក៏ដូចជាសាធារណៈជនចូលរួមដោយសេរី។

អ្វីដែលគួរឲ្យកត់សំគាល់យើងសង្កេតឃើញថាមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ដៃគូរដឹកជញ្ជូនរបស់ក្រុមហ៊ុនfoodpanda ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា អំឡុងពេលនៃការផ្តល់វគ្គបណ្តុះបណ្តាលនេះ។ តាមរយៈការចូលរួម និងការរៀបចំកម្មវិធីនេះដែរ វាជាចំណែកមួយក្នុងការចូលរួមជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត។

Share This Post: