ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហាងសាឡនមួយនេះ ធ្វើតេស្តរកឃើញបុគ្គលិក៥នាក់វិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta

    BY Khmernote Media September 4, 2021
    ហាងសាឡនមួយនេះ ធ្វើតេស្តរកឃើញបុគ្គលិក៥នាក់វិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Delta

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ហាងសំអាង ហាយសូ​ សាឡន ផ្ទះលេខ​ អេ១៨​ ផ្លូវ​២៥៧​ ភូមិ​ ០៧​ សង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ០៥នាក់ ក្នុងចំណោមបុគ្គលិក ០៧នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    Share This Post: