ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនមែនតែស្រីៗទេ ដែលត្រូវគេរំលោភ ឥលូវនេះសូម្បីតែប្រុសៗក៏ត្រូវគេចាប់រំលោភដែរ

    BY Khmernote Media September 25, 2018
    មិនមែនតែស្រីៗទេ ដែលត្រូវគេរំលោភ ឥលូវនេះសូម្បីតែប្រុសៗក៏ត្រូវគេចាប់រំលោភដែរ

    ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានរងគ្រោះថ្នាក់ស្ទើរតែស្លាប់ខ្លួន បន្ទាប់ពីរូបគេត្រូវបានបុរសមានសតិមិនប្រក្រតីម្នាក់ចាប់រំលោភ និងច្រានគេទម្លាក់ពីជណ្តើរជាន់ទី២០ នៃអគារផ្ទះល្វែងមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Pantai Dalam ក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ក្មេងប្រុសជនរងគ្រោះមានឈ្មោះថា  Fazrysham ជាសិស្សដែលត្រូវប្រលងចូលរៀនក្នុងថ្នាក់អនុវទ្យាល័យក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។​

    ក្នុងថ្ងៃកើតហេតុក្មេងប្រុសជាជនរងគ្រោះ​បានដើរទៅផ្ទះដូចធម្មតា តែជាអកុលមានបុរសមានសតិមិន​ប្រក្រតីម្នាក់បានរំលោភរូបគេ​ និងបន្ទាប់ពីចាប់រំលោភរួចបុរសមានសតិមិន​ប្រក្រតីរូបនោះក៏បានរុញទម្លាក់ក្មេងប្រុសរងគ្រោះពីលើជណ្តើរឲ្យរងរបួសធ្ងន់ទៀតផង។ រហូតមកទល់នឹងពេលនេះក្មេងប្រុសរងគ្រោះនៅសន្លប់មិនទាន់ដឹងខ្លួន ហើយគេបានខកខានមិនអាចទៅប្រលងចូលរៀនថ្នាក់អនុវិទ្យាល័យនោះទេ។ អ្វីដែលកាន់តែអាក្រក់នោះគឺថាជនបង្កហេតុជាមនុស្សឡប់សតិ និងគ្មានទ្រព្យសម្បត្តិ ដូចនេះគេមិនអាចប្ដឹងទាមទារសំណងអ្វីនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay