ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិចិន ជក់បារីហើយបោះកន្ទុយបារីចោលផ្តេសផ្តាស បង្កជាអគ្គិភ័យឆាបឆេះបន្ទប់ជួល នៅអាគារខុនដូមួយកន្លែងក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា

    BY Khmernote Media September 5, 2021
    ជនជាតិចិន ជក់បារីហើយបោះកន្ទុយបារីចោលផ្តេសផ្តាស បង្កជាអគ្គិភ័យឆាបឆេះបន្ទប់ជួល នៅអាគារខុនដូមួយកន្លែងក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង 04 និង10នាទីព្រឹក ថៃ្ងអាទិត្យ 13រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​2565 ត្រូវនឹងថ្ងៃទី05 ខែកញ្ញា ឆ្នាំ2021​ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅអាគារខុនដូ (លី ហ៊ួត) ខុនដូរ នៅអាគារលេខ​36A ផ្លូវ242 កែង111ក្រុម13 ភូមិ2 សង្កាត់​បឹងព្រលិត ខណ្ឌ7មករា រាជធានីភ្នំពេញ។

    – ម្ចាស់ទីតាំងឈ្មោះ:លី ហ៊ួត ភេទប្រុស អាយុ 72ឆាំ្ន
    – មុខរបរ: ម្ចាស់អាគារខុងដូរ
    – អ្នកជួលបន្ទប់ឈ្មោះ : Xu HuiFa ជនជាតិ ចិន ភេទប្រុស អាយុ 34ឆាំ្ន
    – មុខរបរ :ថត Tik Tok បង្ហោះ

    +​ មូលហេតុ: ចោលកន្ទុយបារីបង្កជាអគ្គិភ័យ
    -ប្រភេទសំណង់ៈ ថ្មបេតុង ទំហំ 4ម៉ែត្រx 4ម៉ែត្រ
    +​ ការខូចខាតសំភារៈ ឆេះបន្ទប់ស្នាក់នៅ​លេខ 17C ជាន់ទី17ទៅ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ
    -ស្លាប់​មនុស្ស​ : គ្មាន
    – របួស : គ្មាន
    -​ រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន 12គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ២២ឡាន ស្មេីនឹង 88ម៉ែត្រគូប ។
    -រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
    – រថយន្តទីក្រុងអូរឡាំព្យា 1គ្រឿង ប្រើប្រាស់ទឹកអស់​1ឡានសើ្មនឹង​ 4 ម៉ែត្រគូប ។
    -​ ពន្លត់ចប់​ :​ នៅម៉ោង​ 5:30នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល។

    Share This Post: