ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រូពេទ្យចុះយកសំណាកកម្មករនៅការដ្ឋានមួយក្នុងខណ្ឌដូនពេញពាក់ព័ន្ធករណីកូវីដ Delta រកឃើញវិជ្ជមានកូវីដ ចំនួន ០៣នាក់ ក្នុងចំណោមកម្មករ ១៦៩នាក់

    BY Khmernote Media September 5, 2021
    គ្រូពេទ្យចុះយកសំណាកកម្មករនៅការដ្ឋានមួយក្នុងខណ្ឌដូនពេញពាក់ព័ន្ធករណីកូវីដ Delta រកឃើញវិជ្ជមានកូវីដ ចំនួន ០៣នាក់ ក្នុងចំណោមកម្មករ ១៦៩នាក់

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាកកម្មករការដ្ឋានសំណង់ SCE ដែលពាក់ព័ន្ធករណីកូវីដ១៩ បំប្លែងថ្មី Delta នៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    លទ្ធផលធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ ក្នុងចំណោមកម្មករ ១៦៩នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ និងសូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

    Share This Post: