កូវីដ-១៩
កម្មករម្នាក់នៃក្រុមហ៊ុនសំណង់មួយនៅខណ្ឌជ្រោយចង្វារ វិជ្ជមានកូវីដ Delta ហើយគ្រូពេទ្យចុះយកសំណាកកម្មករផ្សេងទៀត រកឃើញវិជ្ជមាន ២០នាក់ទៀត
BY Khmernote Media
September 6, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ មានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដោយមូលហេតុ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ ជាកម្មករក្រុមហ៊ុនសំណង់ SCE បានស្នាក់នៅទីតាំងខាងលើ ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០២១។ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ ក្នុងចំណោមកម្មករ ៥៨នាក់។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
