ព័ត៌មានជាតិ
សូមមាតាបិតា និងអាណាព្យាបាលក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រួសរាន់យកកុមារមានអាយុចាប់ពី ១២ឆ្នាំ-១៨ឆ្នាំ ទៅចាក់វ៉ាក់សាំង ឱ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ
BY Khmernote Media
September 8, 2021
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីនាំយកកុមារ និងយុវជនមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ។

បញ្ចប់យុទ្ធនាការនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីរសៀល នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ០៩ទីតាំង ដែលនៅជិតលំនៅឋាន ឬមណ្ឌលរបស់លោកអ្នក៕
