ចូលរួមរំលែកទុក្ខ! កុមារ អាយុ៤៥ថ្ងៃម្នាក់ នៅខេត្តក្រចេះ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្ដីពីករណីស្លាប់ កុមារ ឈ្មោះហេង សំណាង ភេទប្រុស អាយុ ៤៥ថ្ងៃ ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយយោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះបានឲ្យដឹងថា កុមារឈ្មោះ ហេង សំណាង រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣០ព្រឹក។

នោថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កុមារឈ្មោះ ហេង សំណាង បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរបណ្ដាលមកពីវីរុស-១៩ មិនអាចជួយសង្គ្រោះអ្នកជំងឺបានទើបបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត សូមបញ្ជាក់ដែលថា ករណីស្លាប់នេះគឺជា ករណីទី១០ ហើយនៅក្នុងខេត្តក្រចេះ ៕
