កូវីដ-១៩

Update – ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីកូវីដបំប្លែងថ្មី ដែលតា បន្ថែមទៀតកើនឡើងសរុបដល់ ៣៣២៣នាក់ហើយ

BY
Khmernote Media
September 9, 2021

យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៨ ខែកញ្ញា បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៧ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617-2 (Delta) នៅក្នុងប្រទេសកម្ពុជា

ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស សរុបទាំងអស់ចំនួន ៣៣២៣នាក់ (ស្ត្រី ១៦៩៥នាក់) ហើយបានប៉ះពាល់ដល់២៤រាជធានី-ខេត្ត លើកលែងតែ១ខេត្តប៉ុណ្ណោះ គឺខេត្តកែប នៅមិនទាន់រកឃើញករណីដែលតានៅឡើយ ដែលមានលំអិតដូចខាងក្រោម៖

Share This Post: