កូវីដ-១៩

ម្សិលមិញនេះ ប្រទេសវៀតណាបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១២,៦៦៣ ករណី និងការបាត់បង់ចំនួន ៣៣៥ ករណីបន្ថែមទៀត

BY
autoadmin
September 9, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១២,៦៦៣ ករណី កាលពីថ្ងៃពុធ ទី០៨ ខែកញ្ញា ឆ្នាំ២០២១ ពោលគឺធ្លាក់ចុះចំនួន ១,៥៣០ ករណី ពីថ្ងៃអង្គារ។ ទីក្រុងហូជីមិញបានរកឃើញករណីថ្មីចំនួន ៧,៣០៨ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ៣,១៧២ ករណី និងខេត្តដុងណៃ ៨១៤ ករណី។ តួលេខថ្មីៗនេះបាននាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបរបស់វៀតណាមចាប់តាំងពីដើមឆ្នាំមុន មានដល់ ៥៦៣,៦៧៦ ករណី។

ជាមួយគ្នានេះដែរ ការស្លាប់ចំនួន ៣៣៥ ករណី ត្រូវបានបញ្ជាក់នៅយប់ថ្ងៃពុធផងដែរ ដោយបង្កើនចំនួនការស្លាប់សរុបដល់ ១៤,១៣៥ ករណី ឬ ២.៥% នៃចំនួនឆ្លងសរុប។ អ្នកជំងឺចំនួន ១៣,៩៣៧ នាក់ ក៏ត្រូវបានរំសាយនៅថ្ងៃដដែល ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ៣២៥,៦៤៧ នាក់។ គិតមកទល់នឹងពេលនេះ ពលរដ្ឋវៀតណាមចំនួន ២៣.៥ លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយក្នុងនោះមាន ៣.៧៧ លាននាក់ បានទទួលថ្នាំបង្ការគ្រប់ចំនួនដូស៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: