ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូវីដបំប្លែងថ្មី ដែលតា បានរាលដាលដល់២៤រាជធានី-ខេត្តហើយ នៅសល់តែខេត្តមួយនេះប៉ុណ្ណោះ ដែលមិនទាន់រកឃើញករណីដែលតានៅឡើយ

    BY Khmernote Media September 9, 2021
    កូវីដបំប្លែងថ្មី ដែលតា បានរាលដាលដល់២៤រាជធានី-ខេត្តហើយ នៅសល់តែខេត្តមួយនេះប៉ុណ្ណោះ ដែលមិនទាន់រកឃើញករណីដែលតានៅឡើយ

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៧ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617-2 (Delta) នៅក្នុងប្រទេសកម្ពុជា សរុបទាំងអស់ចំនួន ៣៣២៣នាក់ (ស្ត្រី ១៦៩៥នាក់) ហើយបានប៉ះពាល់ដល់២៤រាជធានី-ខេត្ត លើកលែងតែ១ខេត្តប៉ុណ្ណោះ គឺខេត្តកែប នៅមិនទាន់រកឃើញករណីដែលតានៅឡើយ។

    គិតពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែកញ្ញា រាជធានី-ខេត្ត ដែលបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទ B.1.617-2 (Delta) ច្រើនជាងគេមាន៖

    ទី១- រាជធានីភ្នំពេញ មានចំនួនសរុប ១១១៣ករណី

    ទី២- ខេត្តបន្ទាយមានជ័យ មានចំនួនសរុប ៧៣៨ករណី

    ទី៣- ខេត្តឧត្តរមានជ័យ មានចំនួនសរុប ២៧៦ករណី

    Share This Post: