ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែងរកឃើញអ្នកជំងឺកូវីដ-១៩ ប្រភេទ Delta ម្នាក់ តែគ្មានអ្នកឆ្លងថ្មីទេនៅថ្ងៃទី៩ ខែកញ្ញានេះ

    BY Khmernote Media September 10, 2021
    ខេត្តស្ទឹងត្រែងរកឃើញអ្នកជំងឺកូវីដ-១៩ ប្រភេទ Delta ម្នាក់ តែគ្មានអ្នកឆ្លងថ្មីទេនៅថ្ងៃទី៩ ខែកញ្ញានេះ

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ថ្ងៃនេះក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហ័សទៅលើប្រជាពលរដ្ឋចំនួន៣៦៧នាក់ តែមិនមានអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីទេ នេះបានសបញ្ជាក់ឱ្យឃើញពីការបំពេញកាតព្វកិច្ច របស់ប្រជាពលរដ្ឋដោយអនុវត្តតាមវិធានសុខាភិបាលបានខ្ជាប់ខ្ជួនល្អ។

    លោកវេជ្ជបណ្ឌិតបន្តថា៖ ជាមួយគ្នានេះ គ្រូពេទ្យបានផ្ញើសំណាកអ្នកជំងឺ ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ បានរកឃើញអ្នកជំងឺម្នាក់ មានរោគសញ្ញាប្រភេទ(Delta)ធ្វើឱ្យខេត្តស្ទឹងត្រែងមានអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(Delta)កើនឡើងដល់១៣៦នាក់ គិតត្រឹមថ្ងៃទី០៩ កញ្ញានេះ។ លោកវេជ្ជបណ្ឌិតបានដាស់តឿនបន្ថែមឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការអនុវត្តន៍វិធានការសុខាភិបាលឱ្យបានកាន់តែប្រសើរឡើង ដូចជាលាងដៃនឹងសាប៊ូ ឬអាល់កុល -ពាក់ម៉ាស់-និងរក្សាគម្លាតបុគ្គលជាដើម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យមាន ប្រសិទ្ធភាព។

    សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងក្នុងព្រឹត្តិការណ៍២០កុម្ភៈ មន្ត្រីជំនាញសុខាភិបាលបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន១០៦៧នាក់ ហើយ-ក្នុងនោះមានប្រភេទDeltaចំនួន១៣៦នាក់-មានអ្នកជាសះស្បើយ៧៥២នាក់-កំពុងសម្រាកព្យាបាល៣០៤នាក់ និងមានអ្នកស្លាប់ ចំនួន១១នាក់ក្នុងនោះស្រី០៤នាក់ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: