ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តសៀមរាបសម្រេចដាក់ឃុំចំនួន៦ ក្នុងស្រុកពួក និងឃុំចំនួន៤ ក្នុងស្រុកក្រឡាញ់ ជា “តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

    BY Khmernote Media September 10, 2021
    អាជ្ញាធរខេត្តសៀមរាបសម្រេចដាក់ឃុំចំនួន៦ ក្នុងស្រុកពួក និងឃុំចំនួន៤ ក្នុងស្រុកក្រឡាញ់ ជា “តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសម្រេចកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រឃុំពួក ឃុំមុខប៉ន ឃុំសសរស្តម្ភ ឃុំល្វា ឃុំខ្នាត និងឃុំសំរោងយា ស្រុកពួក និងឃុំក្រឡាញ់ ឃុំស្រណាល ឃុំកំពង់ថ្កូវ និងឃុំសែនសុខ ស្រុកក្រឡាញ់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាបជាបណ្ដោះ អាសន្ន រយៈពេល ១៤(ដប់បួន)ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យនាទី នាថ្ងៃទី០៩ ខែកញ្ញា រហូតដល់ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២១

    ឯកឧត្តម ទៀ សីហា ជាអភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ក៏បានឲ្យដឹងដែរថា ដោយសារស្ថានភាពកូវីដ-១៩ ក្នុងខេត្តសៀមរាបយើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តពិតជាមិនចង់ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនោះទេ តែដោយហេតុថាបងប្អូនប្រជាពលរដ្ឋ អាជីវករ មួយចំនួននៅតែមិនអនុវត្តវិធានរបស់សុខាភិបាលអោយបានខ្ជាប់ខ្ជួន ទើបរដ្ឋបាលខេត្ត បានសម្រេចដាក់ចេញ៖ បម្រាមគោចរ, កំណត់តំបន់លឿងទុំ និងអនុវត្តការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ។

    ក្នុងកាលៈទេសៈដ៏លំបាកនេះ ខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ អាជីវករគ្រប់ប្រភេទនឹងយោគយល់ រួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព៕

    Share This Post: