ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនដឹងបើកលឿនយ៉ាងណា បានរថយន្តទាំង២គ្រឿងខ្ទេចរួចមុខអញ្ចឹងនោះ

    BY Khmernote Media September 26, 2018
    មិនដឹងបើកលឿនយ៉ាងណា បានរថយន្តទាំង២គ្រឿងខ្ទេចរួចមុខអញ្ចឹងនោះ

    ស្រុកកំពង់សិលា- នៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចន្លោះKm 142-143​ ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ​ 4​ រវាងរថយន្តកូរ៉េពីរតោនកន្លៈក្បាលពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3-C 5112 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់បាត់) បានប៉ះជាមួួយនឹងរថយន្តតូរីស ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 មានទិសដៅបញ្ច្រាសទិសគ្នាបណ្តាលអោយអ្នកបើកបរ ឈ្មោះ​ ហេង​ បូរ៉ា​ ភេទប្រុស អាយុ​ ២៦ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ចំការ​បី​ ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ចង្អើរ​ ខេត្ត​កែប​ ស្លាប់នៅនឹងកន្លែង។ ចំពោះមុខកម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ​ ៤០២ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា​ នៅការពារកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍​។ ចំពោះសាកសពរង់ចាំក្រុមគ្រួសារធ្វើការប្រគល់ ទទួល យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរខាងលើរង់ចាំរថយន្តស្ទូច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាបន្តតាមនិតិវិធី ៕


    Share This Post:
    MPO4D jitutoto mpo4d Mpoplay