អគ្កិភ័យឆាបឆេះអគារក្រុមហ៊ុនដឹកអ្នកដំណើរមេគង្គ អ៊ិចប្រេស ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខូចខាតអស់ខ្ទង់មួយម៉ឺនដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៩៖២០ នាទីព្រឹកថៃ្ងសុក្រ ៤កើត ខែភក្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស អាគារលេខ ២០២០ ផ្លូវជាតិលេខ៥ ក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ដោយម្ចាស់ទីតាំងឈ្មោះ យ៉ន ទាយាទ ភេទប្រុស អាយុ ៤៥ឆាំ្ន មានមុខរបរ អ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ។ ប្រភេទសំណង់ដែលឆាបឆេះ ថ្មបេតុង ទំហំ ០៨ម៉ែត្រx ២០ម៉ែត្រ និងខូចខាតសម្ភាររួមមាន ឆេះគ្រឿងសម្ភារបរិក្ខារក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក នៅជាន់ទី៣ ៖ ក្នើយ ភួយ កំរាលពូក វាំងននរថយន្ត អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល មួយម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ហេតុការណ៍អគ្គិភ័យនេះមិនបណ្ដាលអោយមានមនុស្សស្លាប់ និងអ្នករងរបួសទេ។ រថយន្តការិយាល័យអគ្គិភ័យមានចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប។ ចំណែករថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម៖
– រថយន្តក្រសួងមហាផ្ទៃ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុន OCICទីក្រុងជ្រោយចង្វារ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ២០ម៉ែត្រគូប។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។
– រថយន្តអគ្គិភ័យសាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។
– ពន្លត់ចប់នៅម៉ោង ១០៖៤៥ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល ៕












ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ