ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីនគរបាលដែលវា.យ នារីម្នាក់ល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវបានបញ្ជូនទៅតុលារ ដើម្បីចាត់ការតាមផ្លូវច្បាប់

    BY Khmernote Media September 10, 2021
    មន្រ្តីនគរបាលដែលវា.យ នារីម្នាក់ល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវបានបញ្ជូនទៅតុលារ ដើម្បីចាត់ការតាមផ្លូវច្បាប់

    យោងតាមការបញ្ជាក់ឲ្យដឹងពី លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះថា មន្ដ្រីនគរបាលខណ្ឌ៧មករាម្នាក់ ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាលនោះ ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកឯនារីរងគ្រោះដែលល្មើសច្បាប់ចរាចរណ៍ ហើយគេចវេសមិនស្ដាប់បញ្ជារបស់មន្ដ្រីនគរបាល ក្នុងការអនុវត្តច្បាប់ក៏នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ដូចគ្នាផងដែរ។

    គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ប៉ះទង្គិចគ្នារវាងនគរបាលចរាចរណ៍​ និងពលរដ្ឋមិនបានគោរពច្បាប់ចរាចរណ៍ ដោយមានប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា​ ដោយមិនមានមួកសុវត្ថិភាព​ ពេលជួបនគរបាលកំពុងត្រួតពិនិត្យ​ ក៏ព្យាយាមជិះគេច ក៏ត្រូវមន្ត្រីនគរបាលបានវាយត្រូវនារីខាងក្រោយ បណ្តាឲ្យបែកក្បាលចំនួន ៣ថ្នេរ៕

    Share This Post: