ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើទៅដើរលេងក្រៅប្រទេស ហើយបាត់លិខិតឆ្លងដែន ប្រញាប់ធ្វើរឿងទាំង៤នេះភ្លាមៗ

    BY Khmernote Media September 26, 2018
    បើទៅដើរលេងក្រៅប្រទេស ហើយបាត់លិខិតឆ្លងដែន ប្រញាប់ធ្វើរឿងទាំង៤នេះភ្លាមៗ

    លិខិតឆ្លងដែនគឺជាឯកសារសំខាន់មួយសម្រាប់អ្នកក្នុងការធ្វើដំណើរចេញចូលទៅក្រៅប្រទេសម្តងៗ។ កន្លងមានអ្នកខ្លះបានបាត់លិខិតឆ្លងដែនរបស់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរនៅក្រៅប្រទេស ដោយមិនដឹងដោះស្រាយដូចម្តេចនោះទេ។ ក្នុងករណី ដែលអ្នកជួយប្រទះករណីបាត់បង់លិខិតឆ្លងដែនក្នុងអំឡុងពេលធ្វើដំណើរនៅក្រៅប្រទេស ភ្លាមៗនោះអ្នកអាចសាកល្បងប្រើប្រាស់ដំណោះស្រាយទាំង ៤ ខាងក្រោមនេះបាន៖

    ១.ថតរូបសម្រាប់ដាក់ក្នុងលិខិតឆ្លង (យកស្តង់ដារូបថតសម្រាប់ដាក់លិខិតឆ្លងដែន) មួយសន្លឹកទុកឲ្យហើយ។

    ២.រាយការណ៍ជូនប៉ូលិស ឬដាក់ពាក្យបណ្តឹងទៅកាន់ស្ថានីយ៍នៅក្បែរអ្នក។

    ៣.ទៅកាន់ស្ថានទូតរបស់ប្រទេសអ្នក ដើម្បីដាក់ពាក្យសូមធ្វើលិខិតឆ្លងដែនថ្មី ដោយប្រើប្រាស់រូបថត ដែលអ្នកបានថតទុករួចនោះ។

    ៤.បន្ទាប់មកត្រូវចំណាយពេលត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួនឡើងវិញ​ ដូចជាលេខអត្តសញ្ញាណប័ណ្ណ និងកន្លែង ដែលអ្នកត្រូវបង្ហាញព័ត៌មានផ្ទាល់ខ្លួន ក្រែងមានករណីអ្នករើសបានលិខិតឆ្លងដែនរបស់អ្នក បន្លំយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅប្រើប្រាស់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thisisinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay