កូវីដ-១៩

ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៣,៣០៦ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
September 11, 2021

ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១៣,៣០៦ ករណី នៅយប់ថ្ងៃសុក្រ ទី១១​ ខែកញ្ញា ឆ្នាំ២០២១ ដែលនាំឱ្យចំនួនឆ្លងសរុបក្នុងសហគមន៍ នៅក្នុងរលកទី០៤ របស់ខ្លួន កើនឡើងដល់ ៥៨៥,០៥២ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ តំបន់ចំនួន ៣ ដែលមានករណីឆ្លងច្រើនជាងគេ គឺទីក្រុងហូជីមិញ ដែលមាន ៧,៥៣៩ ករណី, ខេត្តប៊ិញឌួងមាន ៣,៥៦៣ ករណី និងខេត្តដុងណៃមាន ៨២៣ ករណី។

ការស្លាប់ចំនួន ២៥៤ ករណី ក៏ត្រូវបានកត់ត្រាផងដែរ បូករួមទាំង ១៩៥ ករណី នៅទីក្រុងហូជីមិញ ដែលនាំឱ្យចំនួនការស្លាប់ចាប់សរុបរបស់ប្រទេសនេះមានដល់ ១៤,៧៤៥ ករណី។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ១២,៧៥១ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលធ្វើឱ្យចំនួនជាសះស្បើយសរុបមានចំនួន ៣៥០,៩២១ ករណី។ ចំនួនមធ្យមនៃករណីថ្មីរបស់ប្រទេសវៀតណាម នៅក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ មានចំនួន ១២,៥២៣ ករណីក្នុងមួយថ្ងៃ ខណៈអត្រាមរណភាពមានចំនួន ៣០២ ករណី ក្នុងមួយថ្ងៃជាមធ្យម៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: