ដាក់ទូរស័ព្ទសាកថ្មក្បែរខ្លួនចោលមួយយប់ ស្រាប់តែទូរស័ព្ទផ្ទុះ និងឆេះ បណ្តាលឲ្យរបួសធ្ងន់
ម៉ាឡេស៊ី៖ នារីម្នាក់បានរងរបួសដៃយ៉ាងធ្ងន់ បន្ទាប់ពីនាងបានសាកថ្មទូរស័ព្ទពេញមួយយប់ ហើយទូរស័ព្ទនោះក៏បានផ្ទុះ និងឆេះយ៉ាងខ្លាំង ខណៈដែលនាងកំពុងតែគេងលក់ និងដាក់ដៃនៅក្បែរទូរស័ព្ទនោះ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ និង ២០ នាទីព្រឹក ក្នុងក្រុង Shah Alam ប្រទេសម៉ាឡេស៊ី។ នារីរងគ្រោះមានឈ្មោះថា Nur Filzah Abdul Rahman អាយុ ២៤ ឆ្នាំ។ នារីរងគ្រោះបានឲ្យដឹងថា នាងមានទម្លាប់សាកថ្មទូរស័ព្ទទុកចោលពេញមួយយប់ដូចនេះយូរមកហើយ តែមិនដែលមានបញ្ហាអ្វីនោះទេ។
នាងបានបន្ថែមថា ទូរស័ព្ទផ្ទុះនេះគឺនាងបានប្រើអស់រយៈពេល ៤ មកហើយ ខណៈដែលវាមិនដែលខូច ឬមានបញ្ហាអ្វីនោះទេ។ យ៉ាងណាក្តី វាជារឿងអកុសលមួយដែលក្នុងថ្ងៃកើតហេតុនោះ ទូរស័ព្ទបានផ្ទុះឡើង និងបានបង្កឲ្យដៃរបស់នាងមានរបួសជាខ្លាំង។ ក្រោយកើតហេតុនារីរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរបួស។ តាមរយៈបទពិសោធន៍អាក្រក់ខាង លើនេះ សូមលោកអ្នកដែលមានទម្លាប់សាកថ្មទូរស័ព្ទហើយដាក់វានៅក្បែរខ្លួនត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្រែងកើតមានករណីដូចខាងលើនេះ៕,
អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz

