កូវីដ-១៩

ម្សិលមិញនេះ​ ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១២,០១៧ ករណីបន្ថែមទៀត

BY
autoadmin
September 13, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១២,០១៧ ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៦០៨,៩៩៧ ករណី ចាប់តាំងពីរលកឆ្លងទី០៤ បានចាប់ផ្ដើមកាលពីចុងខែមេសាឆ្នាំនេះ។ ក្នុងចំណោមករណីទាំងនោះ មានករណីចំនួន ៦,៦៥០ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍គ្មានប្រភពច្បាស់លាស់ ខណៈអ្នកដែលនៅសេសសល់ ត្រូវបានរកឃើញពីតំបន់ដាច់ដោយឡែក និងកន្លែងបិទខ្ទប់។

ក្រសួងសុខាភិបាលវៀតណាម ក៏បានបញ្ជាក់ពីការស្លាប់ថ្មីចំនួន ២៦១ ករណី ដែលនាំឱ្យការស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាមកើនដល់ ១៥,២៧៩ ករណី ឬស្មើនឹងប្រមាណ ២.៥% នៃករណីទាំងអស់នៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ អ្នកជំងឺ COVID-19 ចំនួន ១១,១១៦ នាក់ ត្រូវបានប្រកាសជាសះស្បើយនៅថ្ងៃដដែលនោះ ដែលធ្វើឱ្យករណីជាសះស្បើយសរុបមកដល់ពេលនេះមានចំនួន ៣៧៤,៥៧៨ ករណី។ ឥឡូវនេះមានពលរដ្ឋវៀតណាមជាង ២៨.២ លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺ COVID-19 យ៉ាងតិចមួយដូស ខណៈពលរដ្ឋជាង ៥ លាននាក់ បានទទួលថ្នាំបង្ការពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress

Share This Post: