ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៣១នាក់ ជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ផ្ទុយពីការណែនាំ

    BY Khmernote Media September 14, 2021
    អាជ្ញាធរខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៣១នាក់ ជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ផ្ទុយពីការណែនាំ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកំលាំងចុះល្បាតបានជួបប្រទះឃើញមានការជួបជុំគ្នាលេងបាល់ទះ និងលេងស្នុកឃ័រ ផ្ទុយទៅនឹងសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ។

    នៅក្នុងប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៣១នាក់ បញ្ជូនទៅអធិការនគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តនតាមនីតិវិធី៕

    Share This Post: