ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានធ្វើការឆ្លើយតបជុំវិញករណីក្រុមហ៊ុន GFX ក្រោយមានសារជាច្រើនផ្ញើចូលក្នុង Facebook របស់សម្តេច

BY
Khmernote Media
September 15, 2021

ជុំវិញករណីក្រុមហ៊ុន GFX ដែលបានមានបញ្ហាជាមួយអតិថិជនរបស់ខ្លួនដែលជាអ្នកវិនិយោគរហូតមានការជជែកវែកញែកគ្នាពេញបណ្តាញសង្គម Facebook និងមានការដោះស្រាយគ្នាជាច្រើនលើកច្រើនសារ។ ក្នុងនោះដែរក៏មានសារជាច្រើនបានផ្ញើចូលទៅក្នុង ហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយសម្តេចជួយអន្តរាគមន៍ជុំវិញរឿងនេះ។

កាលម្សិលមិញនេះដែរសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបចំពោះសំនួរបងប្អូនប្រជាពលរដ្ឋជុំវិញករណីក្រុមហ៊ុន GFX ថា៖”ដោយសារបងប្អូនបានចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថាសូមបងប្អូនបន្តសម្រុះសម្រួលគ្នាព្រោះបងប្អូនស្មគ្រ័ចិត្តរកសុីជាមួយគ្នា។ ក្នុងករណីយរកការស្រុះស្រួលមិនបានសុំដាក់ពាក្យបណ្តឹងទៅកាន់តុលាការ។”

Share This Post: