ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

BY
srey nuch
September 15, 2021

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកំាជណ្តើច្រាំងកសិន្ធុខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា គម្រោងជួសជុលនេះ មានប្រវែងសរុប ២០០ម៉ែត្រ ដោយចែកចេញជា ៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន៣ឆ្នាំ។

សូមរំឭកថា ច្រាំងកសិន្ធុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអ៊ីតាលី និងប្រទេសឥណ្ឌា ៕

ប្រភព៖​ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: