ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា ផ្ដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ដើម្បីងាយស្រួលជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ទៅតាមពេលវេលា និងទីកន្លែងខណ្ឌ/សង្កាត់ក្នុងរាជធានីភ្នំពេញ

    BY Khmernote Media September 15, 2021
    អគ្គិសនីកម្ពុជា ផ្ដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ដើម្បីងាយស្រួលជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា ទៅតាមពេលវេលា និងទីកន្លែងខណ្ឌ/សង្កាត់ក្នុងរាជធានីភ្នំពេញ

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយពី អគ្គិសនីកម្ពុជា-EDC នៅថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: