ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកំពង់ក្តី ដែលជាទីតាំងមានការឆ្លងរាលដាលជំងឺកូវីដ-១៩ រយៈពេល២សប្តាហ៍
BY Khmernote Media
September 16, 2021
រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកំពង់ក្តី ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១” ជាបណ្តោះ អាសន្ន សម្រាប់ រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ ។
