អន្តរជាតិ
បាក់ចេតិយដ៏ធំមានអាយុកាលរាប់រយឆ្នាំក្នុងប្រទេសថៃ បណ្តាលឲ្យអ្នកស្លាប់ និងរបួសសរុបជាច្រើននាក់ (មានវីដេអូ)
BY Khmernote Media
September 27, 2018
ថៃ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង ១១ ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍បាក់ចេតិយដ៏ធំមួយ ដែលកំពុងត្រូវបានគេជួសជុល។ ចេតិយដ៏ធំនេះមានឈ្មោះថា Phraya Tham Temple មានកំពស់ ២០ ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយវាជាទីកន្លែងសក្ការបូជាដ៏សំខាន់មួយសម្រាប់ប្រជាជនថៃផងដែរ។ យ៉ាងណាក្តី ចេតិយមួយនេះអាយុកាលច្រើនឆ្នាំមកហើយ ដែលមានកន្លែងខ្លះត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ។ ជាអកុសលក្នុងពេល ពេលគេជួលជុលវានេះ វាក៏បានបាក់មកតែម្តង និងបង្កឲ្យមានស្លាប់ និងរបួសសរុប ១២ នាក់។ សូមបញ្ជាក់ថា ជនរងគ្រោះទាំងអស់គឺជាកម្មករសំណង់ ដែលកំពុងធ្វើការជួលជុលចេតិយនេះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ coconuts