ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន១០០លានដុល្លារ សម្រាប់ខែកញ្ញានេះ
BY Khmernote Media
September 16, 2021
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដែលមានអាជ្ញាបណ្ណទាំងអស់ ដើម្បីឲ្យចូលរួមដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ១០០.០០០.០០០ដុល្លារអាមេរិក សម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះ។ ចំពោះកាលបរិច្ឆេទ និងទំហំទឹកប្រាក់ដេញថ្លៃជាក់ស្តែង នឹងជូនដំណឹងនាពេលក្រោយទៀត៕
