ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បង្ហោះវីដេអូក្នុង Tik Tok ជេរប្រមាថសមត្ថកិច្ច ត្រូវបានកោះហៅមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ (មានវីដេអូ)

    BY Khmernote Media September 16, 2021
    បុរសម្នាក់បង្ហោះវីដេអូក្នុង Tik Tok ជេរប្រមាថសមត្ថកិច្ច ត្រូវបានកោះហៅមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលផុសនៅលើបណ្តាញសង្គម Tik Tok ជេរប្រមាថមើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ បន្ទាប់ពីបានឃើញវីដេអូដែលបានចុះផ្សាយក្នុងបណ្តាញសង្គម TikTok ដោយម្ចាស់អាខោនឈ្មោះ មៀច សុផាត់ ដែលមានខ្លឹមសារជេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

    ការបង្ហោះព័ត៌មានមិនពិតមានលក្ខណៈ មើលងាយមកលើសមត្ថកិច្ចនេះធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំមកលើបងៗសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់។

    បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាជនដែលបង្ហោះព័ត៌មានប្រមាថមកលើសមត្ថកិច្ចនោះបាន ហើយបានធ្វើការកោះហៅឱ្យចូលខ្លួន ដើម្បីទទួលកំហុស ធ្វើកិច្ចសន្យា ណែនាំអប់រំ ជាពិសេសគឺបានថតជាវីដេអូ ដើម្បីធ្វើការសុំទោសជាសាធារណៈចំពោះទង្វើដែលសង្គមស្អប់ខ្ពើមនេះផងដែរ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: